បងល្អរបស់ខ្ញុំវាមិនមែនជាការពិតទេ ប្អូនទទួលយកមិនបានទេ បងថាភ្ជុំហ្នឹងយើងជុំគ្នានោះអី ម៉េចក៏បងកុហកប្អូន
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ នារីម្នាក់បានសម្តែងនូវក្តីឈឺចាប់ជាខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏អកុសលមួយ ដែលបងប្រុសជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិត ដោយសារតែ ក រ ណី គ្រោះថ្នាក់ចរាចរណ៍។
គណនីហ្វេសប៊ុកជាប្អូនស្រីដែលមានឈ្មោះ DaGi Mo បានសរសេររៀបរាប់លាយឡំជាមួយក្តីឈឺចាប់បំផុតថា៖«បងប្រុសល្អរបស់ខ្ញុំម៉េចក៏បងទៅចោលខ្ញុំ ហេតុអីក៏បងមិននៅមួយខ្ញុំនិងគ្រួសារយើងអោយយូរយូរ បងល្អរបស់ខ្ញុំវាមិនមែនជាការពិតទេ ប្អូនទទួលយកមិនបានទេ បងថាភ្ជុំនិងយើងជុំគ្នានោះអីម៉េចក៏បងកុហកប្អូន»។
សូមជម្រាបថា ករណី គ្រោះថ្នាក់ចរាចរណ៍ខាងលេី បានកេីតឡេីងកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដែលបុរសម្នាក់ត្រូវបានរថយន្តកិ ន ស្លា ប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។