លេចមុខតួឯកប្រុសក្នុងខ្សែភាពយន្តរឿកូរ៉េ Squid Game ធ្លាប់មកកម្ពុជា កាលពី ១០ឆ្នាំមុន ក្នុងគោលបំណងដេីម្បី
ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់បានទស្សនារួចមកហើយនូវខ្សែភាពយន្តកូរ៉េ Squid Game ដែលកំពុងទទួលបាននូវភាពល្បីល្បាញខ្លាំងលេីសកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនលេីសលប់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គមតីកតុក។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍តួអង្គម្នាក់ដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាជាច្រើនក្នុងសាច់រឿងនេះ ដែលលោកមានឈ្មោះថា Lee Jung Jae និងមានលេខសំគាល់ខ្លួន 456 ដែលកាលពីពេលថ្មីៗនេះ ស្រាប់តែមានគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Buth Chumnit បានមានការទម្លាយនូវរូបភាព២សន្លឹក
ខណៈដែលទីមួយ គឺជារូបភាពដែលតារាវ័យជាង ៤០ឆ្នាំរូបនេះបានថតនៅប្រទេសកម្ពុជា និងទីពីរគឺជារូបភាពថតក្នុងខ្សែភាពយន្តដ៏ល្បីខាងលេី។ ប្រភពដដែលរូបនេះបានសរសេរថា៖«10 years ago with Lee Jung jae for Charity Event in Cambodia Main Actor of SQUID GAME» មានន័យថា កាលពី ១០ឆ្នាំមុន លោក Lee Jung Jae បានមកចូលរួមកម្មវិធីសប្បុរសធម៌នៅប្រទេសកម្ពុជា។