បងកុំបារម្ភពីខ្ញុំអី ថ្ងៃនេះជាចុងក្រោយខ្ញុំជូនដំណើរបង លាហើយលារហូតលែងឃើញមុខមួយជីវិតហើយ
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំមនុស្ស២នាក់បានស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំមង្គលការ បង្កើតបានគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួលនោះទេ។
យ៉ាងណាមិញ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន ឆ ក់យកអា យុ ជី វិត របស់បុរសម្នាក់ ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង។ ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីពៅ កូនពៅ បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«សូមឱ្យបងទៅកាន់សុខគតិភព ជាតិណាៗជួបតែមនុស្សល្អ មានម្ដាយឪពុកនិងមានគ្រួសារមួយដ៏កក់ក្តៅ កុំឱ្យដូចជាតិនេះ បងកុំបារម្ភពីខ្ញុំអី ថ្ងៃនេះជាចុងក្រោយខ្ញុំជូនដំណើរបង លាហើយលារហូតលែងឃើញមុខមួយជីវិតហើយ»។
គួររំលឹកថា កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំនុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ មានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង ដែលបង្កឲ្យមនុស្ស២នាក់បានស្លា ប់ បាត់ បង់ ជីវិត និងម្នាក់ទៀតរង រ បួស ធ្ងន់ ខណៈដែលអ្នកទាំងបីបានជិះម៉ូតូ Click ឌុបគ្នា ទៅបុករថយន្ត LEXUS 470 ដែលបេីកឆ្លងកាត់ផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូកៀបជាប់កង់ខាងមុខ រថយន្តមិនទាន់អស់ល្បឿន បេីកទៅមុខ៥ម៉ែត្រទៀតទេីបឈប់ រួចតៃកុងបេីកទ្វារដេីរចេញពីរថយន្ត ក៏ត្រូវបានកម្លាំងនគរបាលចរាចរណ៍គោលដៅ(ច្រមុះជ្រូកក្បាលថ្នល់)ឃា ត់ បាន និងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រលេីជាមូលដ្ឋានកេីតហេតុ នាំទៅប៉ុស្តិ៍ដេីម្បីរង់ចាំប្រគល់ឲ្យជំនាញ។