ខ្លោ ច ចិត្តណាស់ ស្រ្តីម្នាក់ទេីបតែសម្រា ល កូនបានជាង១០ថ្ងៃ ក៏ត្រូវទទួលមរណភាពដោយសារតែ
មហាជនជាច្រើនបានសម្តែងនូវការសោ ក ស្ដាយ និងរ ន្ធត់ ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតមួយដែលស្រ្តីម្នាក់កំពុង ព ពោះ កូន នៅក្នុងផ្ទៃជិតដល់ថ្ងៃសម្រា ល ហេីយនោះ បែរជាជួបនូវ ឧ ប ទ្ទវ ហេតុ ដួ ល នៅក្នុងបន្ទប់ទឹក បង្កឲ្យរង រ បួ ស ធ្ងន់ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ក៏បានទទួលមរណភាព ចំណែកឯកូននៅក្នុងផ្ទៃត្រូវបានក្រុមគ្រូពេទ្យ ជួ យ ស ង្គ្រោះបានទាន់ពេលវេលា ដែលគិតមកទល់ពេលនេះ មានអាយុជាង ១០ថ្ងៃហើយ។
ក្នុងនោះដែរ បងស្រីនារី រង គ្រោះ ខាងលេី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bunnat Svay Rieng បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ប្អូនស្រីជាទីស្រលាញ់ មិនគួរចា ក ឆ្ងាយពីកូនៗនៅតូចៗនិងលោកពុកអ្នកម្តាយ ព្រមទាំងគ្រួសារជាទីស្រលាញ់ទាំងនៅវ័យក្មេកសោះ សូមអោយវិញ្ញាណក្ខន្ធប្អូនទៅនៅសុគតិភពផងចុះ
បងពិតជាទទួលយកមិនបានទេ ហេតុអី្វបានមិនទុកជីវិតអោយប្អូនស្រីខ្ញុំផង ប្អូនស្រីល្អ ហេតុអី សូមជាតិក្រោយអោយប្អូនស្រីមានអាយុវែង»។ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Śä Fëë Ÿá បានសរសេររៀបរាប់ថា៖«សូមអោយសម្លា ញ់ ទៅកាន់ទីបរមសុខ សុគតិភពជាតិក្រោយកុំឲ្យអាយុ ខ្លី បែបនេះ លឿនពេកហើយ ភាអើយភា»។