លោកប៉ាទៅចោលកូនហើយ យប់មិញកូនគេងអោបប៉ា ថ្ងៃនេះប៉ាទៅចោលកូន កូនសូមខមាលទោសកំហុសដែលកូនធ្លាប់ខុស
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក អ៊ុង រដ្ឋា ដែលបានទទួលមរណភាពនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយសារតែជំងឺមហារីកទងប្រម៉ាត់។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Buzz ត្រូវជាកូនប្រុស បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«លោកប៉ាទៅចោលកូនហើយ យប់មិញកូនគេងអោបប៉ា ថ្ងៃនេះប៉ាទៅចោលកូន កូនសូមខមាលទោសកំហុសដែលកូនធ្លាប់ខុស កូនសន្យានឹងមើលថែម៉ាក់ និងប្អូនអោយបានល្អ ប៉ាទៅអោយបានសុខណា»។
ប្រភពពីមិត្តភ័ក្ដិដែលមានឈ្មោះ Kuy Hak បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះរៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ «កាលពីពួកយើងទាំង៥នាក់នៅរៀនសាលារៀនករិតសិក្សាទី៣ក្នុងឆ្នាំ១៩៨៨-១៩៩១ ពួកយើងទៅរៀនឬដើរលេង យើងទាំង៥នាក់ស្រឡាញ់គ្នាដូចបងប្អូនបង្កើត
តែពេលនេះពួកយេីងមានគ្រួសារនៅរាជធានី ឬនៅតាមខេត្ត ពេលពួកយើងជួបគ្នាម្ដងៗ តែងលើករឿងអតីតកាលមកសើចលេងសប្បាយ តែពេលនេះសម្លាញ់ អ៊ង រដ្ឋា លាចាកពួកយើងនិងមិត្តភ័ក្រ្ដរួមជំនាន់ទៅរហូតហើយ សូមសម្លាញ់សម្រាកចុះ ព្រោះរវល់យូរហើយ»។ ក្រុមការងារយើងខ្ញុំក៏សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធលោកពូ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។