ប្អូនប្រុសពៅសម្លាញ់ចិត្តរបស់បង លាបងរហូតហេីយ ហេតុអីបានយកប្អូនខ្ញុំទៅទាំងបែបនេះ
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន ឆ ក់ យកអា យុ ជី វិត របស់យុវជនម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ri Na ធ្វើឲ្យសាច់ញាតិក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Som Sopheak ត្រូវជាបងប្រុសបានបង្ហាញពីក្តីឈឺចាប់ជាខ្លាំងដែលបាត់បង់មនុស្សជាទីស្រឡាញ់ ដោយបានសរសេររៀបរាប់ថា៖«ប្អូនសម្លាញ់ចិត្តរបស់បងប្អូនលាបងរហូតហេីយ ម៉េចក៏លឿនម៉េសប្រុសពៅដែលបងស្រលាញ់ស្មេីជីវិត ហេតុអីបានយកប្អូនខ្ញុំទៅចឹង អ្នកយកប្អូនខ្ញុំទៅប្រៀបដូងកាត់បេះដូងរបស់ខ្ញុំចឹងដឹងអត់ ។
លឿនណាស់បងទទួលយកមិនទាន់បានទេ ឥលូវបងដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួនទៅហេីយ ប្អូនប្រុសពៅមិនអាណិតបងទេអី បងមិនដែលឈ្លោះស្តីអោយប្អូនទេ ប្អូនចង់បានអីក៏បងអោយដែរ បងសុខចិត្តអត់ខ្លួនឯងអោយតែបានអោយប្អូន។ ដឹងអត់ថាបងស្រលាញ់ប្អូនប៉ុនណា ប្អូនប្រៀបដូចកែវភ្នែកបេះដូងរបស់បងឥលូវគេមកយកកែវភ្នែកបេះដូងរបស់ខ្ញុំទៅ តេីអោយខ្ញុំរស់ទៅមុខទៀតយ៉ាងណា»។