តារាចម្រៀង សុន ស្រីពេជ្រ កំពុងជួបទុក្ខធំ ខណៈដែលក្មួយប្រុសជាទីស្រលាញ់ បានទទួលមរណភាពដោយសារតែ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកនាង សុន ស្រីពេជ្រ តារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា បានមានទុក្ខជាទំងន់ ខណៈដែលក្មួយប្រុសជាទីស្រលាញ់ បានទទួលមរណភាពដោយសារតែជំងឺមហារីកអណ្ដាត ។
ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះបានសរសេររៀបរាប់ថា៖ «ក្មួយសម្លាញ់មីងលែងឈឺចាប់ទៀតហើយ ក្មួយឈឺចាប់រាប់ខែឆ្នាំមកហើយ ក្មួយអើយចង់រស់ណាស់តែពិបាក វេ ទ នារស់ ឃ្លានហូបណាស់តែហូបមិនបានដោយសារជំងឺមហារីកអណ្តាត សូមអោយជាតិក្រោយក្មួយមានអាយុវែងមានសុខភាពល្អ កុំមានជំងឺទៀត អាណិតណាស់កូនក៏ឈឺ រីឪពុកក្មួយក៏ឈឺដើរមិនរួចទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធប្អូនប្រុស បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។