រំជួលចិត្ត បន្ទាប់ពីអ្នកដឹកជញ្ជូនធ្វើឲ្យធ្លាក់បែកភេសជ្ជៈភ្ញៀវជាច្រើនកែវ ហើយហាង KOI បានធ្វើភេសជ្ជៈថ្មីដោយមិនគិតថ្លៃ ដើម្បីដឹកជូនភ្ញៀវវិញ ស្រាប់តែថ្ងៃនេះហាង KOI បានអញ្ចើញបងប្រុសមកហាងផ្ទាល់ ដើម្បីធ្វើរឿងមួយនេះ
រូបភាពប៉ុន្មានសន្លឹករបស់បុរសម្នាក់ដែលជាបុគ្គលិកដឹកជញ្ជូនម្ហូបនិងភេសជ្ជៈតាមរយៈការបញ្ជាកម្មង់ទិញលេីអនឡាញរបស់ក្រុមហ៊ុន E-Gets បាននឹងកំពុងអង្រួនអារម្មណ៍យមហាជនជាច្រើនមានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីឃេីញនូវទិដ្ឋភាពខូចខាតភេសជ្ជៈរបស់អតិថិជនអំឡុងពេលដឹកជញ្ជូន តែជាសំណាងល្អ ត្រូវបានក្រុមហ៊ុនភេសជ្ជៈខាងលេីដែលមានឈ្មោះថា ខយ បានមានការយោគយល់អធ្យាស្រ័យ និងបានធ្វេីថ្មីជូនដល់អតិថិជនវិញ ដោយមិនបានកាត់ប្រាក់ខែពីបុគ្គលិករូបនេះនោះទេ។
បន្ថែមពីលេីនេះ ក្រុមហ៊ុនភេសជ្ជៈមួយនេះ ក៏បានអញ្ជើញបុរសជាបុគ្គលិកដឹកជញ្ជូនខាងលេីមកហាងផ្ទាល់ ដើម្បីជូនភេសជ្ជៈដល់គាត់ទុកញ៊ាំផងដែរ។ ក្នុងនោះដែរ បេីយោងតាមរយៈផេកហ្វេសប៊ុកឈ្មោះ KOI Thè Cambodia បានមានការបញ្ជាក់ឲ្យដឹងថា៖«រូបភាពរំជួលចិត្ត ជួយគ្នាក្នុងគ្រាមាន អា ស.ន្ន ថ្ងៃនេះ ខយ ក៏បានអញ្ជើញបងប្រុសមកហាងផ្ទាល់ ដើម្បីជូនភេសជ្ជៈឆ្ងាញ់ៗ ត្រជាក់ៗ ទៅគាត់ទុកញ៊ាំបំបាត់ភាពនឿយហត់។
កាលពីម្សិលមិញ ខយ បានធ្វើភេសជ្ជៈថ្មីទាំងអស់ជូនវិញ និង មិនមានទាមទារសំណងនោះឡេីយ! ខាងក្រុមហ៊ុន E-GetS ក៏មិនមានការកាត់ប្រាក់ខែរបស់បងប្រុសអ្វីឡើយ។ ជាចុងក្រោយ ខយ សូមបង្ហាញក្តីគោរព និង ស្រលាញ់ទៅកាន់ក្រុមការងារជួរមុខទាំងអស់ ដូចជា អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ បងៗប៉ូលិស បងៗអ្នកដឹកជញ្ជូន ដែលបានធ្វើការ ពុះពារ យ៉ាងធំធេង ដើម្បីបងប្អូនប្រជាជនកម្ពុជាទាំងអស់ ។ សូមជូនពរ និងបួងសួងឲ្យបងប្អូនទាំងអស់មានសុខភាពល្អមាំមួន ចាកឆ្ងាយពី ជំ ងឺ នាៗ»។