ជីវិតដូចជាផុយស្រួយពេកហើយ បុរសម្នាក់ត្រូវបានទទួលមរណភាពភ្លាមៗ ដោយសារតែដើមហេតុបែបនេះទៅវិញ
បឋម៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ គោក បានស្លា. ប់ បាត់ បង់ជីវិតនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រ ន្ធ ត់ មួយ ដែលហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ៨និង១២នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃេីញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុមានម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CK-1932 មានគ្នា២នាក់បានធ្វើដំណើរដល់ទីតាំងកេីតហេតុក៏បានប៉ះដៃចង្កូតជាមួយរថយន្តមួយគ្រឿង បង្កឲ្យអ្នកបេីកម៉ូតូបានដួលខ្ទាតទៅលេីថ្មល់
ហេីយក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX 400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-0607 បានមកពីក្រោយក្នុងទិសដៅស្របគ្នា ក៏បានកិ ន បណ្តាលឲ្យស្លា. ប់ បាត់ បង់ ជីវិតភ្លាមៗតែម្តង។ ក្រោយពេលកេីតហេតុ អ្នកបើកបររថយន្តស៊េរីទំនើបខាងលេីត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ ដើម្បីធ្វេីការសាកសួរ។ ចំពោះព័ត៌មានអាប់ដេតបន្ថែម ក្រុមការងារយើងខ្ញុំនឹងធ្វើការជម្រាបជូនដល់ប្រិយមិត្តជាបន្តនៅពេលក្រោយ។