រន្ធត់ចិត្តណាស់ អ្នកគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពចាកចោលស្វាមី និងកូនជាទីស្រឡាញ់ ដោយសារតែ
នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ប៊ុន្នី ចលនៈទ្រព្យ សៀមរាប បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលអ្នកគ្រូបង្រៀនស្រីម្នាក់មានឈ្មោះ សុិន សំអាត បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ក្នុងជន្មាយុ ២៨ឆ្នាំ ដោយសារតែ ជំ ងឺ ទឹក នោ ម ប្រៃ និង ជំ ងឺ ផ្សេងៗទៀត ពិតជារន្ធ ត់ ចិត្តណាស់។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ថា៖«R.I.P ប្អូនស្រី សូមប្អូនស្រីទៅបានសុខលោកខាងមុខ មួយឆ្នាំបាត់បង់មនុស្សជាទីស្រលាញ់របស់ក្រុមគ្រួសារដល់ទៅបីនាក់ អាណិតកូន សុត ណាស់។ សូមបញ្ជាក់ពិធីបុណ្យ ស. ព ធ្វើឡើងនៅខាងជើងវត្តលលៃ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង សូមបន្ថែមដោយសារមិនបានតបខំមិនបងប្អូន ជំ ងឺ ប្អូនស្រីគាត់កើត ទឹក នោ ម ប្រៃនិង ជំ ងឺ ផ្សេងទៀត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស. ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។