សង្វេគណាស់ ទិដ្ឋភាពម្តាយនិងកូនតូចៗ២នាក់អោបគ្នាស្រែកទ្រហោយំមុខ ស. ព ស្វាមី និងប៉ាៗជាទីស្រឡាញ់ ធ្វើឲ្យមហាជនមានការរំជួលចិត្តជាខ្លាំង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោកស្រី នួន រ័ត្នដានី ដោយស្វាមីជាទីស្រឡាញ់ គឺលោក ពេជ្រ សំរេច នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលសាលាខេត្តសៀមរាប បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ វេលាម៉ោង ០៣និង០០នាទីព្រឹក ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយសារតែ ជំ ងឺ មហារី ក ពោះ វៀ ន ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Rath Dany បានមានក្តីរន្ធ ត់ ចិត្តជាខ្លាំង ព្រមទាំងបានបង្ហោះសារលាយឡំជាមួយក្តីឈឺចាប់ ដោយមានខ្លឹមសារទាំងស្រុងថា៖«ហេតុអ្វីអ្នក ឆ ក់ យកជីវិតមនុស្សល្អដូចគាត់ទៅកើត សងស្វាមីនិងប៉ាប៉ាជាទីស្រឡាញ់របស់ខ្ញុំមកវិញមក»។
កាន់តែសង្វេគនោះ ខណៈពេលដែលកម្មវិធីបុណ្យកំពុងត្រូវបានប្រារព្ធរៀបចំឡេីងនោះ ក្រុមគ្រួសារ ស. ព លោក ពេជ្រ សំរេច ដែលមានភរិយា រួមនិងកូនតូចៗចំនួន២នាក់បានយំអោបម្តាយ ហេីយអ្នកទាំងបីក៏បានយកដៃស្ទា ប អង្អែលមុខលេីរូបថតស្វាមីក៏ដូចជាប៉ាៗ ដែលធ្វើឲ្យមហាជនជាច្រើនមានការរំជួលចិត្តជាខ្លាំង។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម