ម្តាយបានត្រឹមស្រែកទ្រហោយំ ខណៈដែលកូនប្រុសជាទីស្រឡាញ់បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ ដោយអ្នកខ្លះមានជីវិតរស់នៅបានយូរ ចំណែកឯអ្នកខ្លះទៀត នៅក្មេងសោះក៏ត្រូវស្លា ប់។ ដូច្នេះហេីយ យេីងគួរគម្បីធ្វើរឿងល្អៗអោយបានច្រេីន និងរស់នៅប្រកបដោយសេចក្តីទៀងត្រង់ ទេីបជីវិតមានសេចក្ដីសុខ។
ដោយឡែក ក្មេងប្រុសដ៏ស្រស់ស្អាតម្នាក់បានស្លា ប់ បាត់បង់ ជីវិត ដោយសារតែជំងឺទឹកនោមប្រៃ ដែលធ្វេីឲ្យក្រុមគ្រួសារ មិត្តភ័ក្តិ សាច់ញាតិ បងប្អូន ជាពិសេសឪពុកម្ដាយមានអារម្មណ៍ក្រៀមក្រំបំផុត ដែលមិនគួរណា កូនប្រុសជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាពទាំងនៅវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសបុកឈ្មោះ Ckmode Katde ត្រូវជាអ៊ំស្រីក្មេងប្រុសខាងលេី បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«សូមអោយកូនមានសំណាងល្អនៅជាតិក្រោយ ហើយអាយុវែង កើតក្នុងត្រកូលអ្នកមាន»។