អ្នកនាង ម៉ូលីកា សប្បាយចិត្តឃេីញប្តីចេញ live តុបតែងខ្លួនយកគម្រូតាមស្វាមីអ្នកនាង សួស វីហ្សា ធ្វើឲ្យមហាជនជាច្រើនមានការផ្ទុះសំណើច និងមានការគាំទ្រជាខ្លាំង ធ្វើឲ្យអ្នកនាងបានបង្ហោះសារបែបនេះថា
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងចំណងស្នេហ៍របស់អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា រួមជាមួយស្វាមី លោក ហុង មានុន បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ អ្នកទាំងពីរក៏ទទួលបាននូវចំណងដៃកូនស្រីម្នាក់ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតនិងគួរឲ្យស្រឡាញ់។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីស្វាមីរបស់អ្នកនាង ម៉ូលីកា ឯណេះវិញ គឺបានធ្វើឱ្យមហាជនជាច្រើនមានការផ្ទុះសំណើចជាខ្លាំង បន្ទាប់ពីបានតុបតែងខ្លួនយកគម្រូតាមលោក ថមមី ដែលជាស្វាមីរបស់អ្នកនាង សួស វីហ្សា តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស រហូតធ្វើឲ្យភរិយាខ្លួនមានចិត្តរីករាយជាខ្លាំង ដល់ថ្នាក់ញញឹមបិទមាត់លែងជិតតែម្តង។
ទន្ទឹមនឹងនេះដែរ អ្នកនាង ម៉ូលីកា ក៏មានជាពាក្យពេចន៍រៀបរាប់ថា៖«ចាប់ប្ដី live បានសម្រេច សប្បាយចិត្តចង់ហោះ ចង់បានបងបែបនេះរហូតបានទេ ចេះជួយ live ប្រពន្ធរកសុី ប្រពន្ធ live 5ឆ្នាំហើយ ហត់ណាស់ចង់បានបេះដូងនៅ liveជាមួយ បងប្អូនគាំទ្រទេ ជួយអង្វរប្ដីខ្ញុំអោយ live ជាមួយខ្ងុំរហូតផងបានអត់ Meanon Hong 4141»។