កៀកថ្ងៃកាន់បិណ្ឌ លោក អុឹម ជីវ៉ា បាន Surprise ម្តាយបង្កើត រួចក្រាបថ្វាយបង្គំដល់បាតជើង និងបានជូនមាសរួមជាមួយថវិកាដល់រូបគាត់ចំនួន
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាយេីង ដែលបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម្ល៉េះ ហេីយមកដល់ពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើងនៅតែបន្តប្រារព្វធ្វេីពិធីបុណ្យនេះយ៉ាងខ្ជាប់ខ្ជួនផងដែរ។ ពិធីបុណ្យភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលយើងហៅថាបិណ្ឌ១ បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ” ។
យ៉ាងណាមិញ ខណៈដែលពិធីបុណ្យកាន់បិណ្ឌបានខិតជិតចូលមកដល់ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតនោះ ស្រាប់តែលោក អុឹម ជីវ៉ា បានក្រាបថ្វាយបង្គំជូនមាសដល់ម្តាយបង្កេីតចំនួន២តម្លឹង រួមជាមួយថវិកា ២៥០០ដុល្លារ ដែលធ្វើឱ្យមហាជនជាច្រើនមានការកោតសរសើរជាខ្លាំង។ ក្នុងនោះដែរ លោក អុឹម ជីវ៉ា បានមានការរៀបរាប់ឱ្យដឹងថា៖
«វីដេអូ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និងថវិកាចំនួន 2500$ ទុកអ្នកម្តាយចាយវាយពេលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ និងទុកប្រើប្រាស់ផ្សេងៗ ដែលអ្នកម្តាយចង់ធ្វើ ! ទម្រាំឈានមកដល់ថ្ងៃនេះគឺគ្រួសារយើងក្រលំបាកណាស់ ! អ្នកម្តាយហត់ណាស់ អ្នកម្តាយត្រូវដើរតួជាឪពុកផងជាម្តាយផងរ៉ាប់រងចិញ្ចឹមគ្រួសារ វេ ទ នា គ្រប់បែបយ៉ាង ! អ្នកម្តាយតែងតែអប់រំកូនថា អ្នកណាចង់ដៀលថាយើងគេដៀលចុះសំខាន់កុំអោយតែកូនទៅបៀតបៀនអ្នកដទៃ សុីមួយពោះរស់មួយពេល ត្រូវសាងអំពើល្អ និងគោរពស្រលាញ់មនុស្សជុំវិញខ្លួន និងកុំខ្វល់ពីសំដីអ្នកដទៃ ក៏សូមអរគុណដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ដែលតែងតែជួយហៅខ្ញុំបាទទៅថតឬផលិតស្ពតវីដេអូផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗនិងប្អូនៗ ចាំជួយហៅថតក៏ខ្ញុំគ្មានចំណូលដែរ សូមអរគុណណាស់ចំពោះក្រុមហ៊ុនទាំងអស់ដែលសហការជាមួយខ្ញុំបាទ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា»។
សូមទស្សនាវីដេអូខាងក្រោម