ទៅចោលអូនលឿនម្លេះប្តីអើយ អូនធ្វើចិត្តមិនបានទេ អូនអស់កំលាំងណាស់ មិនគួរណាបងទៅចោលអូននិងកូនលឿនយ៉ាងនេះទេ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោក នេត ពិសិដ្ឋ ហៅ Dj Martin ដោយបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១និង១៥នាទី ដោយសារតែជំ ងឺ រលា ក ស្រោម ខួ.រ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Ya Ya Reach បានបង្ហោះសារលាយឡំជាមួយក្តីរន្ធត់ចិត្តជាខ្លាំងថា៖ «ទៅចោលអូនលឿងម្លេះប្តីអើយ អូនធ្វើចិត្តទទួលយកមិនបានទេប្តីអើយ អូនអស់កំលាំងណាស់ មិនគួរណាបងទៅចោលអូននិងកូនលឿងយ៉ាងនេះទេ កុំបារម្ភអូន
និងកូនអី អូននិងមើលថែកូនៗយើងអោយល្អ សុំបងទៅអោយបានសុខណាប្តីល្អរបស់អូន សូមវិញ្ញា ណ ក្ខ ន្ធ ប្តីទៅកាន់សុគតិភពណាប្តីសំលាញ់ បើមានជាតិក្រោយមែនពិតសុំអោយយើងជាគូជីវិតនឹងគ្នាទៀត កុំអោយដូចជាតិនេះទៀតសុំអោយជាតិក្រោយប្តីអាយុវែង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។