តារាសម្តែងលោក អ៊ុន សិទ្ធា ឈឺម្តងជំងឹ ៤មុខព្រមគ្នា ក៏បានបង្ហោះសារផ្តាំផ្ញើទៅកាន់បងប្អូនថា
តារាសម្តែង អ៊ុន សិទ្ធា ត្រូវបានមហាជនជាច្រើនបានមានការគាំទ្រ និងមានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលរូបលោកមិនត្រឹមតែមានកំពស់ខ្ពស់ស្រឡះ និងមានរូបរាងស្រស់សង្ហារនោះទេ បេីនិយាយពីសមត្ថភាពក្នុងការសម្តែងវិញ គឺពោរពេញទៅដោយទេពកោសល្យខ្ពស់តែម្តង។
ដោយឡែក កាលពីពេលថ្មីៗនេះ លោក អ៊ុន សិទ្ធា បានធ្វើឲ្យមហាជនមួយចំនួនមានការព្រួ យ បា រម្ភ ជាខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានបង្ហោះនូវទិដ្ឋភាពដែលរូបលោកកំពុងទទួលរងនូវស្ថានភាពជំងឺជាច្រើនមុខ រហូតត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះដែរ តារាសម្ដែងដ៏ល្បីរូបនេះបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«នឹកម៉ែណាស់ ជាសារមួយសំរាប់បងប្អូនដែលចូលចិត្តដំណេីរកំសាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ។ល។ សូមប្រុងប្រយ័ត្នការពារខ្លួន(មូសខ្លា) ពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង គ្រុនចាញ់ផង និងរលាកក្រពះពោះវៀនទៀត ទេីបតែបានធូរ៦០%ទេ ។ ដូច្នេះដូចបានសរសេរខាងលេី សូមប្រុងប្រយ័ត្នផង នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ ទេីបមានជំងឺបែបនេះ ពេលញាក់ម្តងៗឃេីញអស់ហេីយម៉ែឪសូមថែរក្សាសុខភាពទាំងអស់គ្នា»។