ដឹងការពិតហើយ អាជី បានចេញមុខបកស្រាយរឿងដែលកំពុងកក្រើកលេីបណ្តាញសង្គម ដោយនេះគ្រាន់តែជាការធ្វើទីផ្សារប៉ុណ្ណោះ
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កញ្ញា អាជី បានទទួលថតផ្សព្វផ្សាយអោយសំអាងការដ៏ល្បីមួយមានឈ្មោះ មយូរ៉ា ហ្គោល ដោយមានកិច្ចកុងត្រាការងាររយៈពេលមួយខែ ក្នុងតម្លៃ ៣មុឺនដុល្លារ ដែលចំនួននេះបានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
បន្ថែមពីលេីនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា កញ្ញា អាជី បានពោលពាក្យសរសើរដល់រូបសម្រស់របស់ខ្លួន ដែលពិតជាមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិ បូករួមជាមួយរូបរាងដ៏តូចច្រឡឹង និងស្បែកសម៉ត់រលោងទៀតនោះ ធ្វើឲ្យរូបនាងជឿជាក់លេីខ្លួនឯងថាក្នុងចំណោមមនុស្សស្រី១០នាក់ គឺថាស្អាតជាង៩នាក់ហេីយ សូម្បីពេលភ្ញាក់ពីគេងមិនទាន់ងូតទឹកក៏នៅតែស្អាតដែរ។
ទន្ទឹមនឹងការលើកឡើងបែបនេះ ត្រូវបានមហាជនជាច្រើន បានធ្វើការរិះគន់យ៉ាងចាស់ដៃតែម្តង ថានេះជាការអួតអាងជ្រុលហួសពីការពិត។ យ៉ាងណាមិញ ក្រោយរងនូវមតិរិះគន់ពីសំណាក់មហាជនជាច្រើនរួចមក ស្រាប់តែនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ អាជី បានចេញមុខធ្វើការបកស្រាយតាមរយៈការ Live វីដេអូលេីទំព័រហ្វេសប៊ុកគូដណ្តឹងរបស់ខ្លួនយ៉ាងដូច្នេះថា តាមពិតទៅអ្វីដែលរូបនាងបាននិយាយលេីកឡេីងកាលពីកន្លងមកនោះ គឺគ្រាន់តែជាការធ្វើទីផ្សារឲ្យខាងសំអាង មយូរ៉ា ហ្គោល ទទួលបាននូវភាពល្បីល្បាញនោះទេ ពោលដេីម្បីឲ្យសាកសមនឹងតម្លៃទឹកប្រាក់ចំនួន ៣មុឺនដុល្លារដែលរូបនាងទទួលបាន។
អាជី បានបន្តទៀតថា ចំពោះចំនួនទឹកប្រាក់ ៣មុឺនដុល្លារដែលរូបនាងទទួលបានពីការផ្សព្វផ្សាយនេះ គឺមិនមែនជាលុយសុទ្ធនោះទេ ដោយរូបនាងបានបញ្ជាក់ថា គឺជាការដោះដូរកាត់កងគ្នារវាងសំអាងការ មយូរ៉ា ហ្គោល ដែលរូបនាងជាមួយគូដណ្តឹងបានជ្រើសរើសក្នុងកម្មវិធីភ្ជាប់ពាក្យ ដែលទេីបតែរៀបចំឡេីងកាលពីពេលថ្មីៗនេះ និងគ្រោងរៀបចំពិធីមង្គលការនៅដេីមឆ្នាំក្រោយ សរុបជាទឹកប្រាក់ចំនួនជាង ៥មុឺនដុល្លារ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម