គួរឲ្យសរសើរណាស់ ឃេីញមិត្តរួមអាជីពលោក ជា ស្រួច កំពុងជួបបញ្ហាជីវភាពខ្វះខាតខ្លាំង ស្រាប់តែលោក វង្ស ណយ ក៏បានចេញធ្វើរឿងមួយនេះភ្លាម
ជឿជាក់ពុកម៉ែបងប្អូន ជាពិសេសប្រិយមិត្តដែលនិយមតាមដានកីឡាប្រដាល់ពិតជាបានស្គាល់រួចមកហេីយចំពោះវត្តមានលោក ជា ស្រួច ដែលជាអតីតកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរមួយរូបដ៏មានឈ្មោះល្បីល្បាញកាលពីជាង ១០ឆ្នាំមុន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បេីមពីមហាជនខ្មែរយេីង។
យ៉ាងណាមិញ ក្រោយពីជួបនូវវិបត្តិសេដ្ឋកិច្ចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមានបន្ទុកលេីគ្រួសារទៀតនោះ លោក ជា ស្រួច ត្រូវបានលោក វង្ស ណយ បានផ្តល់ឱកាសការងារជាអ្នកដឹកងៀតក្របីដេីម្បីបានលុយខ្លះយកទៅដោះស្រាយបញ្ហា ដែលនេះបង្ហាញអោយឃេីញពីក្តីស្រឡាញ់ និងការចេះជួយគ្នាក្នុងគ្រាលំបាកក្នុងនាមជាកីឡាករប្រដាល់រួមអាជីព។
ជាមួយគ្នានេះ លោក វង្ស ណយ ក៏បានមានការរៀបរាប់ឱ្យដឹងថា៖«ថ្ងៃទីមួយដែលបង ជា ស្រួច ដឹកងៀតអោយគេ អរគុណបងប្អូនសំណព្វចិត្តទាំងអស់ដែលគាំទ្រ ងៀតក្របីខ្ញុំបាទ វង្ស ណយ នឹងជួយផ្ដល់ឱកាសឱ្យបង ជា ស្រួច ដើម្បីឲ្យគាត់ងើបឡើងបន្តដំណើរទៅមុខជាមួយនឹងការតស៊ូ ។ បងប្អូនចង់បាន ងៀត ក្របី ១គីឡូ ៦៥០០០រៀល (ប្រាំមួយមុឺនប្រាំពាន់រៀល) សេវាម៉ូតូឌុប 2$ បងជាស្រួចអ្នកដឹងផ្ទាល់ លេខទូរស័ព្ទ 098802225, 085221101, 0717935333 អ្នកណាក៏ធ្លាប់ខុសដែរ សំខាន់គឺចេះកែ អរគុណបងប្អូនទាំងអស់សម្រាប់ការអត់ទោស និងផ្ដល់ឱកាសអោយបង ជា ស្រួច បានកសាងជីវិតសារជាថ្មី»។