ស្ងាត់ៗអ្នកនាង សួស វីហ្សា និងស្វាមី ដឹកដៃគ្នាទៅទិញគ្រឿងពេជ្រហាងលោកស្រី ទ្រី ដាណា ជាច្រើនឈុត បេីគិតពីតម្លៃវិញអាចទិញផ្ទះយ៉ាងស្កឹមស្កៃ គឺអស់ទឹកប្រាក់ចំនួន
ជឿជាក់ប្រិយមិត្តពិតជាបានទទួលជ្រាបរួចមកហើយ អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា និងតារាសម្តែងលោក ថមមី ដែលក្រោយពីរៀបមង្គលការ និងសម្រាលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់រួចមក ឃេីញថាអ្នកទាំងពីររកស៊ីកាន់តែកាក់កប និងមានប្រជាប្រិយភាពខ្លាំងឡេីង បេីទោះបីជាការងារសិល្បៈមិនសូវមមាញឹកដូចមុននោះ។
ជាក់ស្ដែង យោងតាមរយៈការបង្ហោះវីដេអូចេញពីគេហទំព័រផេកហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបង្ហាញពីទិដ្ឋភាពដែលអ្នកនាង សួស វីហ្សា រួមជាមួយស្វាមី បានដឹកដៃគ្នាទៅទិញគ្រឿងពេជ្រជាច្រើនឈុត បេីគិតពីតម្លៃវិញគឺអាចទិញផ្ទះល្វែងបានយ៉ាងស្កឹមស្កៃ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងថា៖«សូមអរគុណប្អូនស្រី សួស វីហ្សា និងប្អូនថមមី ដែលបានគាំទ្រហាងមាសពេជ្រ ដាណា ទ្រី របស់បង ថ្ងៃនេះប្អូនទាំងពីរជាវគ្រឿងមាសនិងពេជ្រនៅក្នុងហាងរបស់បងអស់ចំនួនទឹកប្រាក់ប្រមាណជាង 10ម៉ឺនដុល្លារឯណោះ សូមអរគុណប្អូនទាំងពីរខ្លាំងមែនទែន ប្អូនពិតជាជោគជ័យខ្លាំងណាស់ សូមជូនពរឲ្យប្អូនទាំងពីរជោគជ័យរឹតតែខ្លាំងជាងនេះទៀត»។