ប្ដីរបស់ខ្ញុំគាត់ដាច់ចិត្តទៅចោលខ្ញុំនិងកូនមែនទែនហើយ បងអើយមកវិញមក អូននិងកូនចាំបង
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក ផល ទុយនុយ ដែលប្អូនប្រុសបានទទួលមរណភាពចាកចោលសាច់ញាតិក្រុមគ្រួសារទាំងវ័យក្មេង ជាពិសេសភរិយាទេីបតែរៀបការ និងបានបន្សល់ទុកកូនតូចជាទីស្រឡាញ់ម្នាក់ទេីបមានអាយុ ២ខួប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ២២ឆ្នាំ ដោយសារតែគ្រោះថា្នក់ចរាចរណ៍។
ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Somaly Thouert បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ប្ដីរបស់ខ្ញុំគាត់ដាច់ចិត្តទៅចោលខ្ញុំនិងកូនមែនទែនហើយ បងអើយមកវិញមក អូននិងកូនចាំបង I love you my husband»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។