ទីបំផុត ក្រុមហ៊ុនយក្ស Apple បានប្រកាសចេញ iPhone 13 ជាផ្លូវការហេីយ ដែលមានចំនួន ៤ម៉ូដែល រីឯតម្លៃគឺ
មនុស្សជាច្រើននៅទូទាំងពិភពលោកប្រាកដជាកំពុងតែរង់ចាំមេីលនូវការបង្ហាញវត្តមានជាផ្លូវការរបស់ iPhone 13 ជំនាន់ថ្មីចុងក្រោយគេបង្អស់ជាក់ជាមិនខាន។ យ៉ាងណាមិញ ទន្ទឹមនឹងការរង់ចាំរបស់អ្នកគាំទ្រផលិតផល Apple គឺបានមកដល់ហេីយ នោះគឺព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ២០២១ របស់ក្រុមហ៊ុន Apple
ដែលកាលពីរាត្រីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple បានប្រកាសចេញទូរស័ព្ទស៊េរីថ្មី ចំនួន៤ប្រភេទរួមមានដូចជា៖ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max សម្រាប់តម្លៃរបស់ iPhone 13 ទាំង៤ម៉ូដែលនេះមិនសូវខុសគ្នាកាលពីឆ្នាំមុននោះឡើយ ។
iPhone 13 Mini មានតម្លៃចាប់ពី ៦៩៩ដុល្លារ (ទីផ្សារបរទេស), iPhone 13 មានតម្លៃចាប់ពី ៧៩៩ដុល្លារ (ទីផ្សារបរទេស), iPhone 13 Pro មានតម្លៃចាប់ពី ៩៩៩ដុល្លារ (ទីផ្សារបរទេស), iPhone 13 Pro Max មានតម្លៃចាប់ពី ១០៩៩ដុល្លារ (ទីផ្សារបរទេស) អាចធ្វើការបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវ ការនៅថ្ងៃទី២៤ ខែកញ្ញា។
សូមទស្សនាវីដេអូខាងក្រោម