ទប់ទឹកភ្នែកមិនជាប់ទេ សំនួរដែលប៉ាពិបាកនឹងឆ្លើយបំផុត ដែលកូនប្រុសបានសួររកម៉ាក់ថា ប៉ា ម៉ាក់ទៅណា
ប្រិយមិត្តមួយចំនួនពិតជាបានទទួលជ្រាបរួចមកហើយ ចំពោះដំណឹងដ៏ក្រៀមក្រំដែលស្រ្តីម្នាក់ត្រូវបានគេស្គាល់ថាជាថៅកែហាងពេជ្រដ៏ល្បីនៅភ្នំពេញយីហោឈ្មោះ ស៊ីងស៊ីង បានទទួលមរណភាពដោយសារតែជំងឺមហារីកគ្រាប់ឈាម ធ្វើឲ្យក្រុមគ្រួសារ បងប្អូនសាច់ញាតិ ជាពិសេសស្វាមីមានក្តីរន្ធត់ចិត្តឥតឧបមា ។
យ៉ាងណាមិញ កាន់តែសង្វេគនោះ កាលពីពេលថ្មីៗនេះ ក្រោយពីកម្មវិធីបុណ្យត្រូវបានបញ្ចប់ ស្វាមីរបស់ថៅកែពេជ្ររូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឯល វណ្ណា រិទ្ធ បានបង្ហោះនូវទិដ្ឋភាពដ៏សោក ស ង្រេង មួយ ដែលក្នុងចំណោមកូនប្រុសម្នាក់បានសួរសំនួរទៅកាន់ឪពុក ម៉ាក់ៗនៅឯណា? ធ្វើឲ្យរូបគាត់មានអារម្មណ៍ខ្លោចចិត្តជាខ្លាំង។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកជាស្វាមី បានសរសេរថា៖«សំនួររបស់កូនដែលប៉ាពិបាកនឹងឆ្លើយបំផុត (ប៉ា ម៉ាក់ទៅណា?)»។ ទន្ទឹមនឹងនេះ មហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្តាយជាពន់ពេក មិនគួរណាមកជួបរឿងអកុសលបាត់បង់ភរិយា ក៏ដូចជាម្តាយជាទីស្រឡាញ់លឿនបែបនេះទៅវិញ។
សូមទស្សនាវីដេអូខាងក្រោម