ជឿជាក់៩៩ភាគរយ កញ្ញា អាជី ស្រស់ស្អាតខ្លាំងពីធម្មជាតិ ពាក់អីក៏សម រហូតសំអាងការ មយូរ៉ា ហ្គោល ហៅថតក្នុង ១ខែ សុីថ្លៃរហូតដល់ទៅ
ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានស្គាល់ និងធ្លាប់បានតាមដានរួចមកហេីយចំពោះវត្តមានរបស់កញ្ញា អាជី ដែលរូបនាងគឺជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនៅពេល Live ម្តងៗមានអ្នកចូលទស្សនាជាច្រេីន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងច្រេីនលេីសលប់ផងនោះ។
យ៉ាងណាមិញ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កញ្ញា អាជី បានទទួលថតផ្សព្វផ្សាយអោយសំអាងការដ៏ល្បីមួយមានឈ្មោះ មយូរ៉ា ហ្គោល ដោយមានកិច្ចកុងត្រាការងាររយៈពេលមួយខែ ក្នុងតម្លៃ ៣មុឺនដុល្លារ ដែលចំនួននេះបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។
បន្ថែមពីលេីនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា កញ្ញា អាជី បានពោលពាក្យសរសើរដល់រូបសម្រស់របស់ខ្លួន ដែលពិតជាមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិ បូករួមជាមួយរូបរាងដ៏តូចច្រឡឹង និងស្បែកសម៉ត់រលោងទៀតនោះ ធ្វើឲ្យរូបនាងជឿជាក់លេីខ្លួនឯងថាក្នុងចំណោមមនុស្សស្រី១០នាក់ គឺថាស្អាតជាង៩នាក់ហេីយ។
សូមទស្សនាវីដេអូខាងក្រោម