ធ្ងន់កហេីយ នារី រង គ្រោះ ទាមទារសំណងជំងឺចិត្តពីសមត្ថកិច្ចដែលបាន វា យ ខ្លួន បែ ក ក្បា ល នូវទឹកប្រាក់ចំនួន
ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលនារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានសមត្ចកិច្ចយកវិទ្យុទាក់ទង វា យ បន្ទាប់ពីជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព២នាក់ប្អូនប្រុសគេចគោលដៅអនុវត្តន៍ច្បាប់ចរារចណ៍ បង្កឲ្យធ្លាក់ពីលេីម៉ូតូ និង រ ង រ បួស បែ ក ក្បា ល ហូ រ ឈា ម។
សូមជម្រាបថា នារី រង គ្រោះមានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ហើយអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ រីឯមន្រ្តីនគរបាលដែលប្រើ ហិ ង្សា ឈ្មោះ ម៉ាត់ ពិសី។ ជុំវិញករណីនេះ កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅគគុកដែលមានការចាប់អារម្មណ៍ ក៏ដូចជាមានការបញ្ចេញជាមតិយោបល់ពីមហាជនអ្នកប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយមានការវែកញែករកខុសរកត្រូវទាក់ទងនឹងការមិនពាក់មួកសុវត្ថិភាពពេលបេីកបរ និងការប្រើប្រាស់អំពើ ហិ ង្សា ពីសមត្ថកិច្ចទៅលេីនារី រង គ្រោះ ខាងលេី។
យ៉ាងណាមិញ បេីតាមការបង្ហោះពីលោក ផែង វណ្ណៈ លេីបណ្តាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រាប់ឲ្យដឹងថា៖«នារី រង គ្រោះ ទាមទារសំណង ១ម៉ឺនដុល្លារ ពី ឈ្មោះ ម៉ាត់ ពិសី ឈ្មោះ ម៉ាត់ ពិសី គ្មានលុយសងតាមការទាមទារ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់»។