លោកស្រី ទ្រី ដាណា ចេញមុខបកស្រាយរឿងរ៉ាវទំនាស់លែងលះគ្នា និងការលេីកឡេីងពីស្វាមីរឿងជួយគេមិនជួយម៉ែក្មេក
ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវទំនាស់គ្រួសាររបស់លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី ដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង ខណៈដែលតែងតែឃេីញអ្នកទាំងពីរបង្ហាញពីក្តីស្រឡាញ់យ៉ាងស្អិតរមួតចំពោះគ្នា។
បេីតាមការបង្ហេីបពីលោកស្រី ទ្រី ដាណា តាមរយៈឃ្លីបវីដេអូ Live ប្រាប់ទៅកាន់មហាជនឲ្យដឹងថា ចំពោះមូលហេតុដែលចង់លែងលះជាមួយស្វាមី ក៏ព្រោះតែពូម៉ៅមិនដែលយករូបលោកស្រីទៅផុសក្នុងហ្វេសប៊ុករបស់គាត់ លេីសពីនេះគឺរូបគាត់បានលួចលាក់មានស្រីថ្មីទាំងដែលខ្លួនឯងមានប្រពន្ធកូន។
ក្រោយពីមានការលេីកឡេីងបែបនេះ ពូម៉ៅ ក៏បានធ្វើការ live វីដេអូនិយាយរៀបរាប់រឿងរ៉ាវនៅក្នុងចិត្តប្រាប់ទៅកាន់មហាជនថា៖«បេីប្រពន្ធខ្ញុំល្អពិតមែន ខ្ញុំបង្ហោះរូបគាត់ហេីយ នរណាមិនដឹងថាពូម៉ៅមានប្រពន្ធកូន មកយកលេសលែងលះបែបនេះទៅវិញ រាល់ថ្ងៃដេីរជួយគេ តែម៉ែក្មេកវិញមិនដែលឃេីញមកជួយទេ ខំតស៊ូជាមួយគ្នា ចុងក្រោយលែងលះគ្នាអោយចុះចេញត្រឹមតែឡានមួយគ្រឿង និងដីប៉ុណ្ណោះ អោយតម្លៃប្តីមិនស្មេីជំនួយការផង»។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា ក៏បានធ្វើការ live បកស្រាយជុំវិញរឿងរ៉ាវទំនាស់ឈានដល់ការប្រកាសលែងលះគ្នា និងការលេីកឡេីងពីស្វាមី ដោយមានការចូលទស្សនាពីមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម