ស្លុតចិត្តណាស់ ឪពុកខំទៅលេងកូនដល់អាមេរិច ដូចទៅជួបមុខកូនជាលើកចុងក្រោយ ដោយគាត់បានទទួលមរណភាពដោយសារតែ
នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ធារីបោះដុំកាបូបស្បែកជើង ថៃនិងហុងកុងច្រើនប្រភេទ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលលោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ អឿ សុធារ៉ា បានចំណាយពេលទៅលេងកូនដល់អាមេរិច តែអកុសលបែរជាទទួលមរណភាពនៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥៤នាទី ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយសារតែគាំងបេះដូង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«នៅអាមេរិច និងនៅខ្មែរ បងអើយបង បងទៅអាមេរិចលេងកូនសោះ មិចបានទៅជាចឹងបង កូនប្រុសពៅបងទៅរៀននៅអាមេរិច បែកបងយូរឆ្នាំហើយ ទើបតែបានឃើញមុខប៉ា ហេតុអីបងបែរជាទៅជួបកូនលើកចុងក្រោយវិញចឹងបង ប្អូនទទួលយកមិនបានទេបង»។
គណនីហ្វេសប៊ុកឈ្មោះ Oeur Sodany ត្រូវជាកូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«សូមប៉ាទៅអោយបានសុខណាប៉ាណា ប៉ាគឺជាវិរៈបុរសសំរាប់កូនៗប៉ាគឺជាឪពុកដ៏មហិមា ជាប៉ាដែលតែងតែផ្ដល់ភាពកក់ក្ដៅអោយកូន និងគ្រួសារជានិច្ច ប៉ាគឺជាអ្វីៗគ្រប់យ៉ាងសំរាប់កូន ពេលនេះប៉ាទៅលេងត្រលប់ហើយ បើមានជាតិក្រោយពិត កូនសូមកើតជាកូនរបស់ប៉ាទៀតណាប៉ាណា»។