ទោះបីជួបវិបត្តិសេដ្ឋកិច្ចដោយជំងឺកូវី.ដ ១៩ ក៏កញ្ញា Ah Gi Leader នៅតែអាចកេីបលុយពីការរកចំណូលលក់ផលិតផល នូវទឹកប្រាក់រហូតដល់ទៅ
ប្រិយមិត្តមួយចំនួនធំ ប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានតាមដានរួចមកហេីយចំពោះវត្តមានរបស់កញ្ញា Ah Gi Leader ដែលរូបនាងគឺជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនៅពេល Live ម្តងៗមានអ្នកចូលទស្សនាជាច្រេីន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងច្រេីនលេីសលប់ផងនោះ។
ក្នុងនោះដែរ មួយរយៈពេលចុងក្រោយនេះ បេីទោះជាពិភពលោកទាំងមូលកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយជំងឺកូវី.ដ ១៩ យ៉ាងណាក្តី គេសង្កេតឃើញថា ចំពោះផលិតផលរបស់ក្រុមហ៊ុន Ah Gi leader គឺនៅតែបន្តលក់ដាច់ខ្លាំង ពេលខ្លះគ្មានអីវ៉ាន់លក់ទេ គឺអស់ពីស្តុកតែម្តង ព្រោះដោយសារតែមានការកម្មង់ទិញពីអតិថិជន និងតំណាងចែកចាយជាច្រើន។
ជាក់ស្ដែង យោងតាមរយៈកិច្ចសម្ភាសន៍លោក អុឹម ជីវ៉ា ជាមួយកញ្ញា អាជី ដែលបានបង្ហោះលេីគេហទំព័រផេកហ្វេសប៊ុក សិល្បករកម្ពុជា និង សង្គម នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញនេះ បានរៀបរាប់ឲ្យដឹងថា រូបនាងនៅតែអាចរកចំណូលបានជាង ១០មុឺនដុល្លារក្នុងមួយខែពីការលក់ផលិត ពោលគឺមានការធ្លាក់ចុះត្រឹមតែជាង ១០ភាគរយប៉ុណ្ណោះ។