អូនអើយ ដឹងទេថាបងនឹកអូន ខែ១១យើងថារៀបការនឹងគ្នា ម៉េចបានអូនទៅចោលបងដោយបែបនេះទៅវិញ
នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះ ហ៊ា ឡុង បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលអ្នកគ្រូពេទ្យនារីម្នាក់ឈ្មោះ ស៊ុយ សុភ័ស្ត បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែករណីគ្រោះថ្នាក់ ចរា.ចរណ៍ ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវជាគូដណ្តឹងបានបង្ហាញពីអារម្មណ៍រន្ធ.ត់ ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អូនអើយ ដឹងទេថាបងនឹកអូន ខែ១១យើងថារៀបការនឹងគ្នាអីឥឡូវអូនទៅចោលបងហើយអោយបងរៀបការជាមួយនរណាអូន…មនុស្សល្អរបស់បងអើយអោយបងសុំទោសបងខុសហើយ បងដឹងខុសហើយ ទុកឱកាសអោយបងផងបានទេ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស. ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។