អតីតគូស្នេហ៍លោក ជនិន្រ្ទ អរុណរស្មី បានចេញមុខបកស្រាយអំពីមូលហេតុចែកផ្លូវគ្នា ដោយសារតែ
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយ តារាហ្វេសប៊ុកសម្តីផ្អែមកំប្លែងស្ងួត លោក ជនិន្រ្ទ អរុណរស្មី ខណៈកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយដែលរូបលោកបានសម្រក់ទឹកភ្នែកអំឡុងពេល Live វីដេអូ និងបាននិយាយរៀបរាប់ទាំងអួលដេីមក ដោយសារតែវិបត្តិស្នេហាក្រោយពេលចែកផ្លូវគ្នាជាមួយមិត្តស្រីដែលជាតារាចម្រៀង ថែមទាំងមានរូបសម្ផស្សស្រស់ស្អាតទៀតផង។ ជាងនេះទៅទៀត បន្ទាប់ពីបានបង្ហាញនូវក្តីឈឺចាប់ លោក ជនិន្រ្ទ អរុណរស្មី ថែមទាំងបានកា ត់ សក់ខ្លួនឯងទៀតផង ដែលធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗអ្នកគាំទ្រមានការស្រឡាំងកាំងតែម្តង ដែលមិននឹកស្មានថារូបលោកធ្លាប់តែនិយាយឲ្យគេសេីច បែរជាមកជួបរឿងសោ ក សៅ បែបនេះទៅវិញ។
ជាមួយគ្នានេះ បន្ទាប់ពីរឿងរ៉ាវខាងលើបានមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ កញ្ញា ទិត្យ សុធារី ដែលជាអតីតគូស្នេហ៏លោក ជនិន្រ្ទ អរុណរស្មី បានចេញមុខបកស្រាយតាមរយៈកិច្ចសម្ភាសន៍ជាមួយតារាញូស៍ដោយបានលេីកឡេីងថា៖«ដំបូងឡេីយរូបនាងខ្ញុំបានចូលទៅខមិនវីដេអូកំប្លែងរបស់គាត់ គាត់ក៏បានតបខមិន បន្ទាប់មកពួកយេីងក៏ចាប់ផ្តេីមឆាតជាមួយគ្នា និងរាប់អានគ្នាជាមិត្តភ័ក្តិ រួចហើយគាត់ក៏ថាមានចិត្តស្រលាញ់ខ្ញុំ ហើយខ្ញុំក៏មិនទាន់មានចិត្តស្រលាញ់គាត់អីដែរ ខ្ញុំគ្រាន់តែប្រាប់គាត់សិនថា ពួកយេីងរាប់អានគ្នាសិនទៅ បេីជ្រេីសរេីសជាគូអនាគតគួរស្វែងយល់អោយច្បាស់សិនទៅ បេីសិនជាស្គាល់គ្នាយូរទៅគាត់ល្អ ខ្ញុំនឹងអាចជ្រើសរើសគាត់ជាគូអនាគត។
កញ្ញា ទិត្យ សុធារី បានបន្តទៀតថា ពេលលេងឆាតជាមួយគ្នាបានមួយថ្ងៃពីរថ្ងៃគាត់ក៏បានដាក់ Relationship នៅលេីអាខោនរបស់គាត់ ឯខ្ញុំវិញមិនដឹងថាអីគេទៅជា Relationship នោះទេ ព្រោះខ្ញុំមិនដែលមានទំនាក់ទំនងស្នេហាបែបនេះ ហើយសូម្បីតែអានក៏ខ្ញុំមិនចេះផងខ្ញុំនិយាយមែន បន្ទាប់ពីដាក់ក៏មានហ្វេនផ្អើលថាគាត់មានសង្សារហើយ គាត់ក៏បានបបួលខ្ញុំផុសរូប Sweet លេីបណ្តាញសង្គមហ្វេសប៊ុក តែនេះគ្រាន់តែជាការសម្តែងនោះទេ តែបេីគាត់ពិតជាល្អមែនខ្ញុំក៏ជ្រេីសរេីសយកគាត់ដែរ។
បន្ថែមពីលេីនេះ អតីតគូស្នេហ៏លោក ជនិន្រ្ទ អរុណរស្មី ក៏បានបញ្ជាក់អំពីមូលហេតុដែលរូបនាងសម្រេចចិត្តចែកផ្លូវគ្នា ដោយរូបនាងបាននិយាយថា ជនិន្រ្ទ អរុណរស្មី ជាបុរសពូកែអួតមិនមានការពិត ទន់ជ្រាយ មានពេលខ្លះប្រចណ្ឌជាមួយខ្ញុំទៀតផង ហើយពេលដែលខ្ញុំអត់និយាយជាមួយ ឬក៏សម្តីរាងខ្លាំងតិចទៅក៏យំ ជួនកាលយំមួយថ្ងៃពីរទៅបីដង ទន់ជ្រាយដូចមនុស្សស្រីយ៉ាងចឹង ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវកិច្ចសម្ភាសន៍នេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម