ដឹងការពិតហើយ នាគរាជហោះហើរលេីភ្នំត្បែងល្បីពេញបណ្ដាញសង្គម តាមពិតគឺ
កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ពីមហាជនជាច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ រីណា បានបង្ហោះនូវទិដ្ឋភាពឃ្លីបវីដេអូមួយដោយបានអះអាងថាបានឃេីញសត្វនាគរាជហោះហេីរនៅតាមជេីងភ្នំត្បែង ស្ថិតលើទឹកដីខេត្តព្រះវិហារ។
ក្នុងឃ្លីបវីដេអូនេះដែរ យេីងឃេីញថាមានការចូលទស្សនា និងស៊ែរចែករំលែកយ៉ាងព្រោងព្រាតតែម្តង ហេីយក៏មានការបញ្ចេញជាមតិយោបល់យ៉ាងច្រើនផងដែរ ដែលមានមនុស្សមួយចំនួនបានធ្វើការយល់ស្រប ព្រមទាំងសុំសេចក្ដីសុខ និងមានមនុស្សមួយចំនួនទៀតបានបញ្ចេញមតិយោបល់មិនយល់ស្រប ថាជារឿងមិនសមហេតុផល។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Tha Len Vat បានចេញមកបញ្ជាក់ការពិតឲ្យដឹងថា៖«នាគហោះភ្នំត្បែង ឥឡូវមកដឹងការពិតថាហោះមែនអត់ អរគុណបងប្រុស ChanRith Sou ដែលបានថតបកស្រាយការពិតកុំអោយអាខ្លះវាផុសបំពុលថានាគ»។ ក្នុងវីដេអូនេះ គឺបានបញ្ជាក់ថា ជាហ្វូងសត្វកុកហោះព្រមគ្នាជាច្រើន មិនមែនជាសត្វនាគរាជនោះទេ។
សូមទស្សនាវីដេអូខាងក្រោម