ទើបលាប្រពន្ធកូនទៅធ្វើការនៅកោះរ៉ុងបានពីរថ្ងៃសោះ បែរជាត្រូវលាចាកលោកដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់ប្អូនស្រីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ña Ña ដែលបានបាត់បង់ឪពុកជាទីស្រលាញ់ ដោយរូបគាត់បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ ដោយសារតែខ្យល់គ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖ «លេាកប៉ាលាកូនរហូតហេីយ ពេលនេះលែងមានប៉ាហៅដូចគេទៀតហេីយ លាកូនជារៀងរហូតហេីយ Rip pa»។ ប្រភពពីសាច់ញាតិឈ្មោះ ម៉ាក់ សុភាព បានសរសេររៀបរាប់ថា៖«បងអើយបង ទើបតែទៅរកសុីឆ្ងាយពីប្រពន្ធកូនបានពីថ្ងៃសោះ ប្អូនលឺដំណឹងហើយ ប្អូនស្លុតចិត្តណាស់ បងឯងទៅចោលប្រពន្ធកូនបងឯងហើយ តើឲ្យគាត់ពឹកអ្នកណាទៀត កូនៗបងឯងនៅតូចៗណាស់ អាណិតខ្លោចចិត្ត ពេញមួយយប់ប្អូនបិទភ្នែកនឹកឃើញតែសម្មភាពបងទេ
មកវិញមកបង មនុស្សល្អៗ ហេតុអីក៏អាយុខ្លីម្លេះ»។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកជាឪពុកដែលមានឈ្មោះ សុផល ហង្ស ក៏បានមានការបញ្ជាក់ថា៖«កូនប្រុសតែមួយគត់របស់ខ្ញុំ ផល សុភ័ក្រ បានលាចាកលោកយើងនេះហើយ បន្សល់ទុកនៅកូនតូចៗចំនួន ៤នាក់ ពេលទៅធ្វើការនៅកោះរុងបានតែមួយថ្ងៃប៉ុណ្ណោះ ដោយសារ (ខ្យល់គ) សូមកូនទៅកាន់សុគតិភពឲ្យបានសុខចុះណាកូនណា»។