លោកជំទាវ ស្រីអូន អាណិតខ្លោចចិត្តនៅពេលឃើញ លោកតាលោកយាយ ត្រូវបានភ្លេី.ង ឆេះផ្ទះអស់ លោកជំទាវក៏ប្រញាប់ធ្វើរឿងមួយនេះភ្លាម
លោកជំទាវ នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រេីន បានស្គាល់យ៉ាងច្បាស់ហេីយ ដែលគាត់គឺជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ និងជាអគ្គនាយិកាផលិតកម្ម រាម ដោយកន្លងមកនេះ គាត់តែងតែធ្វេីសកម្មភាពសប្បុរសធម៌គ្រប់រូបភាព ដេីម្បីជួយទៅដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបប្រទះជីវភាពខ្វះខាតយ៉ាងច្រេីន។
ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានដំណឹងថា លោកតា លោកយាយពីរនាក់ ស្ថិតនៅខេត្តកំពង់ឆ្នាំង កំពុងតែជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ហេីយត្រូវបានភ្លេី.ងលេ.បត្របាក់ផ្ទះរបស់គាត់អស់ថែមទៀតនោះ ធ្វេីឱ្យលោកជំទាវ កេីតចិត្តអាណិតអាសូរលោកតា លោកយាយជាពន់ពេក និងបានប្រកាសស្វែងរកពួកគាត់ទាំងពីរ ក្នុងគោលបំណងចង់សម្រួលទុក្ខលំបាករបស់គាត់ ឱ្យបានធូរស្រាលខ្លះ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។
នៅលេីគណនីហ្វេសប៊ុកផេក លោកជំទាវ ស្រីអូន បានសរសេរថា៖”ពុទ្ធោអេីយ លោកតាលោកយាយ លំបាកហេីយ ភ្លេី.ង ឆេះ ផ្ទះ អស់ទៀត យប់មិញ ខ្ញុំកំពុងទាក់ទងដេីម្បីជួយគាត់តាមលទ្ធភាព ពិបាកជួបផ្ទាល់ ព្រោះកូវីតកំពុងវៃលុក តែក៏ព្យាយាមជួយសំរួលការលំបាករបស់គាត់ដែរ គាត់រស់នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង”។