ទោះមិនបានអង្គុយតុជាមួយអូន តែបានញ៊ាំកំដរអូន បងមានសេចក្តីសុខខ្លាំងណាស់
ប្រិយមិត្តមួយចំនួនពិតជាបានជ្រាបរួចមកហើយ ចំពោះដំណឹងដ៏ក្រៀមក្រំបំផុតមួយដែលស្រ្តីម្នាក់ឈ្មោះ Ouk Rachana បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ បន្ទាប់ពីជួបឧបទ្ទវហេតុធ្លា ក់ ពីលេីជណ្ដើរពេលកំពុងពពោះ និងហូ រ ឈា ម ច្រើនពេក ឯកូននៅក្នុងផ្ទៃវិញត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់។
ក្រឡេកមកមើលពីបុរសជាប្តីឯណេះវិញ ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ Chan Sophea បានបង្ហាញពីក្តីក្រៀមក្រំក្រៃលែង បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានទទួលមរណភាពដែលគិតមកដល់ពេលនេះមានរយៈពេលជិត ១អាទិត្យហេីយ ក៏រូបគាត់នៅតែបង្ហោះសារលាយឡំជាមួយអារម្មណ៍ឈឺចាប់ជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះ បុរសជាប្តីខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ទោះមិនបានអង្គុយតុជាមួយអូន តែបានញ៊ាំកំដរអូន បងមានសេចក្តីសុខខ្លាំងណាស់។ បន្ថែមទៀតនោះ បុរសជាប្តីគុណបងប្អូន Srey Samnang Ro BillChhun Kim Ey បងប្អូននៅគ្រួសដឺលយកម្ហូបចែចូលចិត្តមកអោយ»។