ក្តៅៗមិនចាំយូរ លោក ឌួង ឆាយ ចេញមុខបកស្រាយចំពោះរឿងដែលអតីតភរិយាបានចោទប្រកាន់មកលេីខ្លួន
នៅខណៈយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ មហាជនមានការភ្ញាក់ផ្អេីលសារជាថ្មីម្ដងទៀតហេីយ បន្ទាប់ពីអ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារអមជាមួយរូបថតមួយចំនួន ពាក់ព័ន្ធទៅនឹង លោក ឌួង ឆាយ ដែលគាត់បានអះអាងថា នៅតែបន្ដប្រេីអំពេី ហិ ង្សា និងគំរាម ឥតឈប់ឈរមកលេីកូន និងខ្លួនអ្នកនាងផ្ទាល់។
ក្នុងសារសំណេររបស់ អ្នកនាង ដេត ម៉ាលីណា បានលេីកឡេីងយ៉ាងដូច្នេះថា៖”ថ្ងៃនេះនាងខ្ញុំសុំធ្វេីការឡាយ បង្ហាញអំពីបញ្ហាកេីតឡេីងមកលេីរូបនាងខ្ញុំម្តងហេីយម្តងទៀតនៅម៉ោង9:30pm នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូននិងរូបនាងខ្ញុំផ្ទាល់ ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៍អោយពួកខ្ញុំផង ព្រោះនាងខ្ញុំមានការរស់នៅភ័.យខ្លាច និងត.ក់ស្លុ.តខ្លាំងណាស់. ជាពិសេសកូននាងខ្ញុំអាចនិងមានបញ្ហា.ស.តិអារម្មណ៍ ដោយសារតែទ.ង្វេីអា.ក្រក់ ស្រែកគំ.រាម និងហឹ.ង្សា ដ៏សា.ហាវ របស់ឪពុកបែបនេះដដែលៗកេីតមកលេីនាងខ្ញុំនិងកូនម្តងហេីយម្តងទៀត”។
យ៉ាងណាមិញ នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះដែរ បន្ទាប់ពីមានការចោ.ទប្រកាន់ ពីសំណាក់អតីតភរិយារបស់ខ្លួនរួចមក លោក ឌួង ឆាយ ក៏បានបង្ហោះសារមួយឃ្លាឆ្លេីយតបទៅវិញ តាមរយៈគេហទំព័រហ្វេសប៊ុកផេករបស់គាត់ យ៉ាងដូច្នេះថា៖”ខ្ញុំបាទនឹងធ្វើការបកស្រាយនៅក្នុងថ្ងៃនេះ ខ្ញុំមិនបានប៉ៈគាត់សូម្បីតែបន្តិច ហេតុអីបានជាចោទប្រកាន់ខ្ញុំបែបនេះទៅវិញ ខ្ញុំនៅស្ងៀមស្ងប់ស្ងាត់ជាង 6 ខែ ហើយ ទោះបីជាគាត់មិនអោយខ្ញុំជួបកូនៗ។ ខ្ញុំមិនដែលចង់ឈ្នះគាត់ហើយខ្ញុំទទួលកំហុស និងទទួលខុសគ្រប់យ៉ាងរហូត ហេតុអ្វីមិនអោយខ្ញុំសុខផង”។