សង្វេគណាស់ បុរសម្នាក់បានត្រឹមបង្ហោះរូបភាពចុងក្រោយជាមួយគូដណ្ដឹង បន្ទាប់ពីរូបនាងបានទទួលមរណភាពដោយសារតែ
ហ្វេសប៊ុក៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Kate Triyya បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្តិជាទីស្រឡាញ់បានសម្រេច បញ្ច ប់ ជី វិត ទាំងវ័យក្មេង ដោយបានធ្វើអត្តឃាតសម្លា ប់ ខ្លួន ឯចំពោះមូលហេតុនៃដេីមចមដែលធ្វើឲ្យរូបនាងគិតខ្លីបែបនេះនៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡេីយនោះទេ។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «មិនពិត មិនជឿថាជាចែទេ ពួកខ្ញុំរង់ចាំថ្ងៃការចែណា? មិចបានចែគិតខ្លី? នៅរៀនតែងសើចខ្ញុំ ចែថាខ្ញុំធំតែខ្លួនតែឡិកឡក់ឡប់ៗ លូវមិចចែមិននៅសើចទៀត? ចែលែងចង់ជុំគ្នាហើយ? សូមវិញ្ញាណក្ខន្ធចែទៅកាន់សុគតិភព ជាតិក្រោយអាយុវែង»។
កាន់តែខ្លាំងនោះ បុរសជាគូដណ្ដឹងបានបង្ហោះនូវរូបភាពមួយសន្លឹកដែលជារូបចុងក្រោយរបស់អ្នកទាំងពីរ លាយឡំជាមួយទឹកមុខដ៏សោកសៅបំផុតធ្វើឲ្យមហាជនជាច្រើនមានក្តីសង្វេគចិត្តជាខ្លាំង និងបានសរសេរថា៖«អូនថាមួយរយៈនេះខានថតរូបជាមួយគ្នាយូរហើយ ហើយចង់ទៅលេងបងជីតហើយញ៊ាំគ្រឿងសមុទ្រចែអុង បងថាចាំចប់កូវី.ដសិន នេះជារូបយើងថតជាមួយគ្នាចុងក្រោយ សូមទៅអោយបានសុខកុំអោយដូចជាតិនេះទៀត»។ សូមជម្រាបថា ស ព នារីខាងលេីមានឈ្មោះ ប៊ុន ច័ន្ទម៉ាលីន បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច ក្នុងជន្មយុ២៥ឆ្នាំ ស ព តំកល់និងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតនៅភូមិវាល ឃុំជ្រាវ។