នរណាធ្វើចិត្តបាន កម្លាំងញើសឈាម១៦ឆ្នាំ ប្រឹងទាំងយប់ទាំងថ្ងៃទាំងឈឺទាំងជា បែរជាត្រូវមករលាយត្រឹមតែមួយភ្លែត ដោយសារតែ
កាលពីថ្ងៃអាទិត្យ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣:៤០នាទី ស្ថិតនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីភ្លើងឆេះផ្ទះ០១ខ្នង ទំហំ ០៨x៣៣ ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស័ង្កសី ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
សម្ភារខូចខាតរួមមានដូចជា ឆេះផ្ទះចំនួន ០១ខ្នង ឆេះកុំព្យូទ័រចំនួន ២០គ្រឿង ឆេះម៉ាស៊ីនព្រីនចំនួន ១២០គ្រឿង ឆេះទូរកញ្ចក់ចំនួន ១០ទូរ ឆេះគ្រែចំនួន ០២គ្រឿង ឆេះខោអាវនិងសម្ភារប្រើប្រាស់មួយចំនួន។ នេះបេីយោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលជាតិ។
ទន្ទឹមនឹងនេះ គណនីហ្វេសប៊ុកឈ្មោះ Thyda Heng ដែលត្រូវជាម្ចាស់ផ្ទះបានបង្ហាញពីក្តីអាឡោះអាល័យជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖ «នឹកឥវ៉ាន់នឹកគ្រប់យ៉ាងដែលនៅក្នុងផ្ទះ កម្លាំងញើសឈាមខ្ញុំ១៦ឆ្នាំប្រឹងទាំងយប់ទាំងថ្ងៃទាំងឈឺទាំងជាត្រូវមករលាយត្រឹមតែ២ម៉ោង ខ្ញុំកើតមកក្របានជាខ្ញុំខំព្រោះមិនចង់ក្រទេហេតុអី»។