២ឆ្នាំ៨ខែ លឿនពេកហើយប្រពន្ធសំលាញ់ លារហូតហើយ អូនដាច់ចិត្តទៅចោលប្តីនិងកូនទៅរហូតគ្មានថ្ងៃវិលវិញ
ហ្វេសប៊ុក៖ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bøng Snâ បានបង្ហាញពីក្តីក្រៀមក្រំក្រៃលែង បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានទទួលមរណភាពដែលគិតមកដល់ពេលនេះមានរយៈពេលជាង១០ថ្ងៃមកហេីយ ក៏រូបគាត់នៅតែបង្ហោះសារលាយឡំជាមួយអារម្មណ៍ឈឺចាប់ជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ បុរសជាប្តីខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«២ឆ្នាំ៨ខែ លឿនពេកហើយប្រពន្ធសំលាញ់ លារហូតហើយ អូនដាច់ចិត្តទៅចោលប្តីនិងកូនហើយទៅរហូតគ្មានថ្ងៃវិលវិញ បើមានជាតិក្រោយបងសូមជូបអូនម្តងទៀត សុំទោសដែលកន្លងមកបងមើលថែអូនមិនបានល្អ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។