នាង ខ្មឹប ក្រោយកសាងជីវិតថ្មីនិងបានប្រកបរបរជាសន្តិសុខជាមួយស្វាមីមិនទាន់បានប៉ុន្មានផង បែរជាមកជួបរឿងស៊យបែបនេះទៅវិញ
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយ អតីតតារាកំប្លែងល្បីឈ្មោះមួយរូបក្នុងក្រុមនាយ កុយ និងជាអតីតភរិយាដើមនាយ ហុងដា គឺអ្នកនាង រ៉េន សុធារី ហៅ ខ្មឹប បន្ទាប់ពីបានជួបនូវរឿងរ៉ាវជីវិតជាច្រើនកន្លងមកនោះ ពេលនេះរូបនាងបានចាប់ផ្ដើមជីវិតគ្រួសារថ្មីហេីយ និងបានប្រកបរបរជាសន្តិសុខជាមួយស្វាមីទៀតផង។
បេីទោះជាបែបនេះក្តី អតីតតារាកំប្លែងស្រីរូបនេះនៅតែបន្តជួបបញ្ហាជាច្រេីន ខណៈដែលកាលពីពេលថ្មីៗនេះ មានលេចឮព័ត៍មានថារូបនាងនិងស្វាមីមិនត្រូវបានក្រុមហ៊ុនសន្តិសុខ បើកប្រាក់ខែអោយនោះទេ ហើយក៏មានបុគ្គលិកផ្សេងទៀតផងដែរ។ នេះបេីតាមប្រភពព័ត៌មានដែលបានបង្ហោះលេីទំព័រផេកហ្វេសប៊ុក សិល្បករកម្ពុជា នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ។
បើតាមវីដេអូមួយត្រូវបានគេបញ្ចេញតាមបណ្តាញសង្គម ថាប្តីប្រពន្ធនាងខ្មឹប បានឱ្យដឹងថា ពួកគេមិនត្រូវបានក្រុមហ៊ុនបើកប្រាក់ខែអោយទេ ហើយថែមទាំងថា ពួកគេធ្វើការមិនបានល្អទៀតផង។ នាងខ្មឹប បន្តថា នាងគ្រាន់ចង់បានប្រាក់ខែតាំងពីរូបនាងធ្វើការ រហូតដល់ថ្ងៃនាងសុំឈប់។ ក្នុងនោះ តាមការបញ្ជាក់របស់នាង ខ្មឹប ក្រុមហ៊ុនចង់ដកពួកគាត់ចេញ តែតាមពិតដោយសារតែក្រុមហ៊ុន មិនមានប្រាក់ខែបើកអោយ ហើយតម្រូវឱ្យពួកគេកាត់កងសងប្រាក់ទៅកាន់ក្រុមហ៊ុន ចំពោះឯកសណ្ឋានថែមទៀត។ ហើយអ្វីដែលអ្នកទាំងពីរសំណូមពរនោះ គឺប្រាក់ខែដែលជាកម្លាំងញើសឈាមរបស់ពួកគេដែលខិតខំធ្វើការងារ កន្លងមក៕