ទប់ទឹកភ្នែកមិនជាប់ទេ ត្រឹមរយៈពេលដ៏ខ្លីបុរសជាប្តីម្នាក់ត្រូវបាត់បង់ទាំងប្រពន្ធ និងកូននៅក្នុងផ្ទៃក្នុងពេលតែមួយ ដោយសារតែ
កាលពីប៉ុន្មានថ្ងៃមុននេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Soo Van Din បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលស្រ្តីកំពុងពពោះម្នាក់រស់នៅខេត្តបន្ទាយមានជ័យ បានទទួលមរណភាព ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ ជាពិសេសស្វាមីទទួលរងនូវក្តីរន្ធត់ជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ អ កុ សល នេះ។
ក្នុងនោះដែរ ប្រភពដដែលខាងលើបានមានការរៀបរាប់ឲ្យដឹងថា៖«ប្អូនចូលរួមរំលែកទុក្ខបងស្រីផង ធ្លាប់លក់ជាប់តូបគ្នា ឥឡូវបងស្រីទៅបានសុខហើយ ទំងន់កូនក្នុងពោះទៀត ពិតជាស្ដាយបងស្រីណាស់ដែល ស្លា ប់ ដោយសារ កូវី.ដ19 បងជាមនុស្សល្អស្លូតបូតបែរទៅជាចឹង R.i.p បងឆៃ អាណិតកូនក្នុងពោះបងណាស់ អ្នកស្វាយប្រហែលជាស្គាល់គាត់ហើយគាត់លក់ចេកចៀននៅទល់មុខ BMC កូវី.ដសាហាវណាស់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។