ម៉េចក៏លោកពូទៅចោលក្មួយលឿនម្លេះ តែមួយពព្រិចភ្នែកសោះធ្វើឲ្យលោកពូ បាត់ បង់ ជីវិត ដោយសារតែ
នៅយប់អធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ដែលមានឈ្មោះ Klem An Chhii បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលសាច់ញាតិរបស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖«R.i.p លោកពូ Noly A Bo FC ម៉េចក៏លោកពូទៅចោលក្មួយលឿនម្លេះ តែមួយពព្រិចភ្នែកសោះធ្វើឲ្យលោកពូ បាត់ បង់ ជីវិត លឿនពេកហើយលោកពូ លោកពូជាមនុស្សល្អមិនគួរត្រូវមកជួបរឿងបែបនឹងទេ លោកពូមើលថែក្មួយ ពេលម៉ាក់ប៉ាក្មួយមិននៅលោកពូមកដាំបាយ មកធ្វើអីឲ្យក្មួយហូប មកមើលក្មួយខ្លាចក្មួយខ្លាច ពេលថ្ងៃខួបកំណើតក្មួយលោកពូជាអ្នកធ្វើម្ហូប
ហើយលោកពូជាអ្នករៀបចំកម្មវិធីឲ្យក្មួយ ហើយពេលថ្ងៃខួបកំណើតលោកពូក្មួយមិនបានជួយអ្វី ហើយលោកពូហៅក្មួយទៅចូលរួមកម្មវិធីរបស់លោកពូ លោកពូចង់ឲ្យមិត្ដដែលរួមការងារជាមួយលោកពូចង់ឲ្យស្គាល់ក្មួយ រាប់អានគ្នាដូចជាបងប្អូន ក្មួយអរគុណលោកពូគ្រប់យ៉ាងដែលធ្វើល្អជាមួយក្មួយរហូតមក សូមលោកពូទៅអោយបានសុខចុះ ជាតិក្រោយសូមឲ្យក្មួយនិងលោកពូជួបគ្នាទៀត ជាតិក្រោយកុំឲ្យលោកពូអាយុខ្លីដូចជាតិនេះទៀត»។