អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន1000តោន ពីកសិករ ដាំលក្ខណៈគ្រួសារ ដោយលក់ខាតដើម ក្នុងតម្លៃត្រឹមតែ
នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ យោងតាមរយៈសំណេរទាំងស្រុង ចេញពីគេហទំព័រ ហ្វេសប៊ុកផេក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលេីកឡេីងឱ្យដឹងថា៖”ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូល ខ្ញុំមានជីវភាពល្អក៏ដោយសារតែ ប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន1000តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។
ហើយខ្ញុំបាទ ទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជ្រោមជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារតែ កូវីដ 19 នេះ ដែលជាវិបត្តិទូទាំងពិភពលោក។
បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើង ជាងប្រជាជាតិរបស់យើងទេ(ពាក្យថាចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេទើបជាការជួយពិតប្រាកដ) មួយគ្រួសារជួយទិញ 5 គីឡូមិនច្រើននោះទេ។ ដោយខ្ញុំលក់ចេញតែ1900រៀលក្នុងមួយគីឡូប៉ុណ្ណោះ ខំមិនលេខទូរសព្ទខាងក្រោម និងចំនួនដែលត្រូវទិញ”។