ដឹងការពិតហេីយ ចំពោះមូលហេតុនៃការធ្លាក់រថយន្ដ Highlander ចូលក្នុងទឹកទន្លេនៅកំពង់ចំលងព្រែកតូច ដោយសារតែ
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ មានករណីរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-1302 បានធ្លាក់ចូលទៅក្នុងទឹកទន្លេ ខណៈដែលកំពុងឆ្លងទៅកាន់ត្រេីយម្ខាងទៀត ដែលហេតុការណ៍នេះស្ថិតនៅកំពង់ចំលងព្រែកតូច ភូមិព្រែករុណ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សូមជម្រាបថា នៅក្នុងរថយន្តមានមនុស្សចំនួន៥នាក់ ឳពុក ម្តាយ និងកូនៗ បានរួចផុតជីវិតទាំងអស់ ហើយចំពោះមូលហេតុនោះដោយសារតែឳពុកដែលជាអ្នកបើករថយន្ត គឺរូបគាត់បានស្ពឹកជើងមួយចំហៀង មិនអាចកម្រើកបាន ចំពេលរថយន្តកំពង់ចុះទូកដ ទេីបបង្កជាហេតុការណ៍នេះតែម្តង។
យ៉ាងណាមិញ រថយន្ដខាងលេីត្រូវបានស្ទូចឡេីងមកលេីគោកវិញហេីយ ក្នុងនោះដែរ បងស្រីដែលជាម្ចាស់រថយន្ដក៏បានធ្វើការអរគុណដល់បងប្អូន ក៏ដូចជាប្រជានេសាទត្រីជាខ្មែរឥស្លាមនៅក្បែរកន្លែងកើតហេតុ និងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ដែលបានជួយយកអាសារលេីករណីនេះ។