លោកស្រី ទ្រី ដាណា បានរកឃើញហើយ អ្នកមីងដឹកកូនលក់បន្លែតាមកង់ ក៏បានជូនថវិកាដេីម្បីពង្រីកមុខរបរបន្ថែម នូវទឹកប្រាក់ចំនួន
កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះមីងស្រីម្នាក់ បន្ទាប់ពីឃេីញនូវទិដ្ឋភាពដែលរូបគាត់បានដឹកកូនជិះកង់ដេីរលក់បន្លែនៅតាមដងផ្លូវ ហេីយកាន់តែសង្វេគនោះរូបគាត់បានយកក្រមាចងកូនខណៈពេលកំពុងគេងនៅលេីចង្អេរដេីម្បីកុំឲ្យធ្លាក់ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានជួបជាមួយមីងស្រីជាអ្នកលក់បន្លែដែលជិះកង់ដឹកកូនខាងលេីហេីយ ក៏បានផ្តល់ជូនគាត់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួន ព្រមជាមួយថវិកាចំនួន ១ពាន់ដុល្លារដល់រូបគាត់ដេីម្បីទុកជាដេីមទុនពង្រីករបររកស៊ីផងដែរ។
ជាមួយគ្នានេះ លោកស្រី ទ្រី ដាណា ក៏មានជាពាក្យពេចន៍រៀបរាប់នៅលើទំព័រផេកហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖«រកឃើញហើយ អ្នកមីងដឹកកូនលក់បន្លែតាមកង់ ជូនថវិកា 1000$ ដើម្បីគាត់ធ្វើជាដើមទុនពង្រីកមុខរបរ និងស្បៀងអាហារ របស់ប្រើប្រាស់ ភួយ ខ្នើយ មុង គ្រប់មុខ។ គាត់ថា កង់ក៏ទិញបង់រំលស់ទើបបង់ដាច់ បើបន្ទប់ជួលវិញមួយថ្ងៃ ១ម៉ឺនរៀល ទូរសព្ទក៏គ្មានប្រើ ហ្នឹងបានអ្នកអត់មែន ខ្ញុំចូលចិត្តអ្នកតស៊ូ ជួយហើយសប្បាយចិត្ត ឃើញគាត់ជួយទិញផងណា»។