តារាកំប្លែងអ្នកនាង សំប៉ូលីដា គ្មានលុយសុខចិត្តខ្ចីលុយគេធ្វើបុណ្យម្តាយ ពេលនេះលោកជំទាវ ស្រីនាង និងស្វាមីព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាចំនួន
ប្រិយមិត្តប្រាកដជាទទួលជ្រាបរួចមកហេីយ នូវដំណឹងដ៏សែនក្រៀមក្រំ ខណៈដែលអ្នកម្តាយរបស់អ្នកនាង សំ ប៉ូលីដា ដែលជាតារាចំរៀងនិងកំប្លែង បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ទី០៨ ខែសីហា ឆ្នាំ២០២១ គឺដោយសារតែជំងឺមហារីក។
យ៉ាងណាមិញ ស្រាប់តែមុននេះប៉ុន្មានម៉ោង យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក សិល្បករកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”តារាកំប្លែងអ្នកនាង សំប៉ូលីដា គ្មានលុយសុខចិត្តខ្ចីលុយគេធ្វើបុណ្យម្តាយ! ពេលនេះលោកជំទាវ ស្រីនាង និងស្វាមីព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិការចំនួន 1500$ (មួយពាន់ប្រាំរយដុលារ) ដើម្បីជួយចាត់ចែងក្នុងពិធីបុណ្យស.ព។
សូមថ្លែងអំណរគុណលោកជំទាវ ស្រីនាង និងស្វាមី និងក្រុមគ្រួសារដែលបានឧបត្ថម្ភដល់អ្នកនាងសំប៉ូលីដា សូមគោរពជូនពរលោកជំទាវ និងក្រុមគ្រួសារមានសុខភាពល្អ រកសុីមានបានសម្រេចគ្រប់ភារកិច្ចការងារ។ ដោយក្តីគោរពពីខ្ញុំបាទៈ អុឹម ជីវ៉ា”។