ទីបំផុតលោកស្រី ទ្រី ដាណា ជួបជាមួយអ៊ំស្រីអ្នកលក់ក្បែរពេលថត MV បទ ទឹកភ្នែកសំរាម កាលពីជិត ២ឆ្នាំមុន ក៏បានជូនថវិកាទៅគាត់ចំនួន
ប្រិយមិត្តជាច្រើនប្រាកដថាជាធ្លាប់បានទស្សនារួចមកហើយ នូវ MV បទចម្រៀងរបស់លោកស្រី ទ្រី ដាណា កាលពីចុងឆ្នាំ២០១៩ ដែលបទចម្រៀងមួយនេះជាប្រភេទបទ Original Song ឆ្លុះបញ្ចាំងពីជីវិតអ្នកក្រ មានចំណងជើងថា “ទឹកភ្នែកសំរាម” ដោយក្នុងនោះ ម្ចាស់ហាងពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះបានដេីរតួសម្តែងជាអ្នកលក់ម្ជូរនៅតាមដងផ្លូវ និងទទួលទានអាហារជាមួយក្រុមគ្រួសារនៅក្នុងផ្ទះឈេីប្រក់ស្បូវទៀតផង។
យ៉ាងណាមិញ អ្វីដែលគួរឲ្យរំភើបចិត្តនោះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានជួបជាមួយអ៊ំស្រីម្នាក់ ដែលរូបគាត់ធ្លាប់បានអង្គុយលក់នំនៅក្បែរខ្លួន អំឡុងពេលថតបទចម្រៀង MV ខាងលេី ហេីយក៏បានផ្តល់ស្បៀងអាហារនិងថវិកាចំនួន ១ពាន់ដុល្លារ ជូនដល់លោកអ៊ំផងដែរ។
ជាមួយគ្នានេះ លោកស្រី ទ្រី ដាណា ក៏មានជាពាក្យពេចន៍រៀបរាប់នៅលើទំព័រផេកហ្វេសប៊ុករបស់ខ្លួនថា៖«ទីបំផុតបានជួបអ៊ំស្រីអ្នកលក់ក្បែរគ្នាហើយ តាមពិតរូបនេះ តាំងពីថត MV Original Song បទ ទឹកភ្នែកសំរាម កាលជិត ២ឆ្នាំមុន។ ឥឡូវរកគាត់ឃើញហើយ ជូនថវិកាគាត់ 1000$ និងអំណោយស្បៀងអាហារមួយចំនួន។ សំខាន់គាត់មាននំផ្ញើមួយថង់ទៀត ចំពេលឃ្លានល្មម»។