ទុក្ខផ្ទួនៗ ម្តាយចែកឋានមិនទាន់បានប៉ុន្មានផង ស្រាប់តែវិចិត្រករម្នាក់នេះបានសម្រេចគិត ខ្លី ធ្វេី អត្ត ឃា ត ទៅតាមម្តាយ ដោយសារតែ
ហ្វេសប៊ុក៖ កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់លោក ប៉ាវ ផ្លយ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលវិចិត្រករម្នាក់បាន គិត ខ្លី ធ្វេី អត្ត ឃា ត ទៅតាមម្តាយ ដែលបានទទួលមរណភាពដោយរោគាពាធ។ ជាមួយគ្នានេះ លោក ប៉ាវ ផ្លយ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖
«ដំណឹងមរណភាព ខ្ញុំបាទ ប៉ាវ ផ្លយ សូមជូនដំណឹងដល់បងប្អូនសាច់ញាតិជិតឆ្ងាយទាំងអស់ឲ្យបានជ្រាបថា ៖ គ្រួសារប្អូនប្រុស Karu Prom (វិចិត្រករ Tattoo artist) មានទុក្ខផ្ទួនៗគ្នាជាទម្ងន់ ដោយសារម្ដាយចាស់ជរាបានមរណភាពដោយរោគាពាធ ហើយប្អូនប្រុសឈ្មោះ Karu Prom មូលហេតុដោយសារគិតខ្លីបាន ច.ង ក សម្លា ប់ខ្លួនឯង ស្លា ប់ ទៅតាមម្ដាយ “ព្រោះក្តីស្រលាញ់និងស្រណោះអ្នកមានគុណ”។
ដូច្នេះហើយគ្រួសារបងប្អូនសាច់ញាតិនៃ ស ព ដោយសារគ្រួសារមានការខ្វះខាតថវិកាធ្វើបុណ្យ សូមអំពាវនាវដល់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ សូមមេត្តាជួយធ្វើបុណ្យតាមកម្លាំងសទ្ធាផងចុះ ដើម្បីយកថវិកាធ្វើបុណ្យនិងរៀបចំបុណ្យ ស ព តាមប្រពៃណីខ្មែរ។ បើសិនជាសប្បុរសជន និងបងប្អូនសាច់ញាតិនៃ ស ព ទីជិតទីឆ្ងាយចង់ចូលបុណ្យតាមកម្លាំងសទ្ធា សូមទំនាក់ទំនងព័ត៌មានលេខទូរសព្ទ និងផ្ញើថវិកាខាងក្រោមនេះ ៖ លេខកុងកូដ ABA 968333883 (Miech sophat) ឬក៏ទំនាក់ទំនងតាមរយៈលេខទូរសព្ទ 096 8 333 883។ ជាចុងបញ្ចប់ ខ្ញុំបាទ ប៉ាវ ផ្លយ សូមថ្លែងអំណរគុណដល់មិត្តពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមថវិកាដល់គ្រួសារនៃ ស ព សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អក្នុងគ្រួសារ និងប្រកបកិច្ចការងារអ្វីក៏បានសម្រេចដូចបំណងប្រាថ្នា»។