សោកស្តាយណាស់ ប្អូនស្រីទេីបតែអាយុ ១៨ឆ្នាំ មានចរិតល្អនិងស្លូតបូតណាស់ បែរជាទទួលមរណភាពដោយសារតែ
កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Jelly Na បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែជំងឺមហារីកគ្រាប់ឈាម ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «ចែពិតជាសោកស្ដាយខ្លាំងណាស់ដែលបាត់បង់ប្អូនស្រី ចែចាំមិនភ្លេចទេយើងធ្លាប់កម្សត់កម្រជាមួយគ្នា តែពេលនេះលែងមានប្អូនស្រីចែនៅសើចសប្បាយជាមួយចែទៀតហើយ ទើបតែអាយុ១៨ឆ្នាំកំពុងតែពេញស្រឡាញ់ខ្លួន ពេញសប្បាយពេញស្អាត ហេតុអីប្អូនអាយុខ្លីបែបនេះ កើតជាតិក្រោយកុំអោយដូចជាតិនេះណា ប្អូនស្រីស្លូតហើយចឹត្តល្អណាស់ ចែសុំអោយប្អូនស្រីទៅអោយបានសុខ Srey Meas»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។