សូមចូលរួមរំលែកទុក្ខផង ពលករខ្មែរម្នាក់ទៀតហេីយធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពដោយសារតែ
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក សំអន ដែលរូបគាត់ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគាំងបេះដូង។ មរណភាពរបស់ប្អូនប្រុស គឺជាការបាត់បង់នូវមិត្តភ័ក្តិ សាច់ញាតិ និងកូនប្រុសជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ទូច ស្រីណែត ដែលត្រូវជាមិត្តភ័ក្តិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «ទៅលឿនពេកហើយមិនគួរណាសោះមិត្តភក្តិអើយ មិនទាន់បានរស់សុខស្រួលនឹងគេផង ឯងដាច់ចិត្តទៅចេាលគេគ្រប់គ្នាបាត់ សន្យានៅចាំមកទទួលយើងនៅកូរ៉េ ម៉េចភ្លេចសន្យាចឹង សូមអេាយវិញ្ញាណក្ខន្ធឯងទៅអេាយបានស្ងប់សុខណា សូមអេាយជាតិក្រេាយឯងកុំមានរឿងចឹងទៀតណា ស្តាយឯងណាស់សម្លាញ់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។