សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់ នៅតែ២ខែទៀតទេ បានឃើញមុខកូនហើយ តែបែរជាត្រូវទទួលមរណភាព ដោយសារតែ
ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Leak Khema បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលមិត្តជាទីស្រលាញ់របស់នាងម្នាក់ បានទទួលមរណ ភាព ចាកចោលក្រុមគ្រួសារទាំងអាល័យ ស្ទេីរតែមិនអាចទទួលយកបាន គឺដោយសារតែ ជំងឺកូវីដ១៩។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”R.i.p មិត្ត ពិតជាលឿនណាស់សឹងទទួលមិនបាន សុខៗឯងទៅបែបនេះ រយៈពេល8ឆ្នាំជាង ដែលយើងជាមិត្តនឹងគ្នាពីមុនមានអនុស្សាវរី៍ច្រើនណាស់ ទោះមួយរយៈពេលប៉ុន្មានឆ្នាំនេះមិនដែលបានជួបឯងក៏ដោយ តែយើងទើបឆាតយាយលេងសួរឯងកូនបានប៉ុន្មានខែហើយ ហើយក្ដីស្រមៃឯងធ្លាប់ប្រាប់ថាចង់បានកូនប្រុស ឥលូវបឆនដូចបំនងហើយ នៅតែពីរខែទៀតទេ បានឃើញមុខកូនហើយ ហេតុអីឯងមិនស៊ូនឹងអាជំងឺឆ្គួ.ត ឡ.ប់នេះ ដើម្បីកូន សូមអោយជាតិក្រោយកុំអោយឯងជួបដូចជាតិនេះទៀត ហើយសូមអោយឯងមានតែសេចក្ដីសុខ Srey Ka”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។