ទីបំផុតស្គាល់អត្តសញ្ញាណ បុរសដែលទទួលមរណភាព ក្នុងហេតុការណ៍ ភ្លើ ង ឆេះ នៅចំណតរថយន្តវីរៈប៊ុនថាំហើយ គាត់ពិតជាកំសត់ខ្លាំងណាស់
កាលពីវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍ខាងលេីនេះ បង្កឲ្យមានមនុស្សស្លា ប់ម្នាក់ឈ្មោះ លឹម ចន្នារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងកំណើត ភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ដកំពត និងរថយន្តចំនួន ២៣គ្រឿងត្រូវបាន ឆា ប ឆេះ ។ ជាមួយគ្នានេះ បេីយោងតាមរយៈគណនីហ្វេសបុកឈ្មោះ ស៊ូ ធី ធី ស៊ូ បានមានការបញ្ជាក់ឲ្យដឹងថា៖«គួរអោយសង្វេគខ្លាំងណាស់ ប្អូនប្រុសស្លា ប់ វេ ទ នា ខ្លាំងណាស់ ជាកម្មករ ភ្លើងឆេះរោលរាលនៅក្នុងទ្បាន ជាប់រត់ចេញមិនរួចនៅក្នុងទ្បាន
ឪពុកម្ដាយបានស្លា ប់ ចោលអស់ហើយ ជាកូនកំព្រា រស់នៅជាមួយបងប្អូន លូវប្អូនប្រុសស្លា ប់ ដោយសារភ្លើងឆេះ ស្លា ប់ ទៀត ឱ!ទេវតាលោកអើយ មិនគូរឱ្យជឿទេ។ គួរឱ្យសង្វេគណាស់ ស្លា ប់ ឆេះ សល់តែឆ្អឹង ករណីឆេះនៅក្រុមហ៊ុនវីរ:ប៊ុនថាំ នៅក្បែរស្ពានជ្រោយចង្វារ ភ្នំពេញកាលពីម្សិលមិញ។ សូមអោយ ដួងវិញ្ញាណក្ខន្ធ ប្អូនប្រុស រិទ្ធ ទៅកាន់សុគតិភពផងចុះ»។